បែកធ្លាយរឿង! ទណ្ឌិតឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រេីហិ.ង្សាបណ្ដាលឱ្យជនរងគ្រោះស្លា.ប់ ខ្លួនជាប់ពន្ធនាគារមិនទាន់ស្រួលបួលផង ស្រាប់តែរត់ការយកមុខដំណែងរបស់ខ្លួនវិញ ជាមេបញ្ជាការរងដដែល !

ភ្នំពេញ​៖​ បេីយោង​តតាមប្រភពព័ត៌មានអាចយកជាផ្លូវការបាន លួចបង្ហេីបយ៉ាងច្បាស់ថា៖​ ទណ្ឌិតម្នាក់ឈ្មោះ​ ស​ ប៊ុន​សឿង អតីត​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដែល​ប្រេីហិង្សាដោយចេតនាស្ថានទម្ងន់ទោស​ វាយទៅលេីជនរងគ្រោះបណ្ដាលឱ្យស្លាប់​ នៅកន្លែងឃាត់ខ្លួន​ របស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះ ស្រាប់​តែ​ថ្មីៗ​នេះលឺថាទណ្ឌិតរូបនេះ​ កំពុង​រត់ការជាមួយថ្នាក់លេីចូល​កាន់ដំណែងរបស់ខ្លួនវិញ​។​ ខណៈសាលដីការរបស់សាលាឧទ្ធរណ៍​ បានចូលជាស្ថាពរទៅហេីយ​ និងកំពុងអនុវត្តទោសទៀត​នោះ ។  សូមបញ្ជាក់ថា, ដោយសាលាដំបូងខេត្តសម្រេចចេញសាលក្រមដាក់ពន្ធនាគាររយៈពេល​ ០៤ឆ្នាំ​ ដូច្នេះ​បុគ្គលរូបនេះ​​គឺមិនអាចធ្វេីជាកងកម្លាំងទៀតបានទេ។ គួរបញ្ជាក់ថា​ ទណ្ឌិត​ ស​ ប៊ុន​សឿង​ ក្រោយតុលាការកាត់ទោសដាក់​ពន្ធនាគារ​រួចមក​ រួចអង្គភាព​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានស្នេីរសុំលប់ឈ្មោះទៅអគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ​ ហេីយ​អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ បានធ្វេីលិខិតស្នេីរសុំលប់ឈ្មោះចេញពីកងទ័ពទៅក្រសួង​ការពារ​ជាតិ​ផងដែរ។ ប៉ុន្ដែទៅដល់ក្រសួងការពារជាតិ​ ឈ្មោះនេះត្រូវបានប្រឹងប្រែង​​រត់ការជាមួយជំនាញបុគ្គលិកក្រសួង​ និងអ្នកមានអំណាចនៅក្រសួង​ ដេីម្បីកុំឱ្យឈ្មោះលុបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ​។ ប៉ុន្តែ​បែប​ជាឈ្មោះទណ្ឌិតរូបនេះ​ ត្រូវ​បានរត់ការដាក់នៅកន្លែងរង់ចាំ​(នាយកដ្ឋាន​​បុគ្គលិក) ដោយមិនបានលុបឈ្មោះខ្លួនចេញទេ។ ខណៈដែល​សាលដីកា​​ចូលជា​ស្ថាពរ​ហេីយ​ គឺរយៈពេល​ ១ឆ្នាំ​ ០៦ខែ​ និងបានជាប់ពន្ធនាគារ​ ក្លាយខ្លួនជាទណ្ឌិត​ និងជាអ្នកទោសទៅហេីយ​ ដោយទោសសល់ប៉ុន្មានត្រូវព្យួរ​ ២ឆ្នាំ​ ០៤ខែ​។ ឥឡូវ​នឹងបុគ្គលរូបនេះ​ មិនបានលុបចោលចេញពីឈ្មោះកងទ័ពនោះទេ​ ស្រាប់​តែ​យកឈ្មោះ​នេះទៅរក្សាទុកនៅកន្លែងរង់ចាំទៅវិញ។ មិនតែប៉ុណ្ណោះ​ ស្រាប់​តែ​ថ្មីៗ​នេះ​ ទណ្ឌិត​ ស​ ប៊ុន​សឿង​ … Continue reading បែកធ្លាយរឿង! ទណ្ឌិតឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រេីហិ.ង្សាបណ្ដាលឱ្យជនរងគ្រោះស្លា.ប់ ខ្លួនជាប់ពន្ធនាគារមិនទាន់ស្រួលបួលផង ស្រាប់តែរត់ការយកមុខដំណែងរបស់ខ្លួនវិញ ជាមេបញ្ជាការរងដដែល !